(ស្វាយរៀង)៖ ស្ថិតនៅវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក វេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បាននិងកំពុងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធប្រជាជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុករមាសហែក និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ជាសមាជិក សមាជិកា ប្រជាពលរដ្ឋ ប្រមាណជិត១០០០នាក់។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា «រយៈ​​ពេល​ជាច្រើនឆ្នាំ​កន្លងផុតទៅហើយ​ក្តី​​ ប៉ុន្តែ​យើ​ង​បិទ​​ភ្នែក​​​​នឹក​ស្រ​ម័យ​​​តែ​បន្តិច​​នោះ​​​ ​​​​​របប​វាល​​ពិឃាត​​​​ហាក់​​នៅ​ដិត​​ដាម​ថ្មី​ៗ​​ ហើយ​ដក់​ក្នុង​ក្រអៅ​បេះ​ដូង​​​ពល​រដ្ឋ​​ខ្មែរ​​​គ្រប់​រូប​ ​​ដែល​បាន​​ឆ្លង​កាត់​​​សម័យ​​​​​កាល​នោះ​​ ដោ​យ​មិន​​​អាច​បំភ្លេច​​បាន​​​នូវ​ភាព​​​ខ្មៅ​ងងឹត​​​ ​រន្ធ​ត់​ ខ្លោច​ផ្សា​​ និង​ឈឺ​ចាប់»

នាយឧត្តមសេនីយ៍ បានបន្តទៀតថា «​២០ ឧសភា ​​​ពេល​មុន​​គឺជា​​ទិ​វា​ច​ង​កំហឹង​​​ ប៉ុន្តែ​​​២០​ ឧសភា ​ពេល​នេះ​​ គឺ​​​ការ​រំ​លឹក​​​គុណូប​ការៈ​ និង​ពិ​ធី​​​​បង្សុ​កូល​​​ ឧទ្ទិស​​​មហា​កុ​សល​​​ជូន​ចំពោះ​​ដួង​វិញ្ញាណ​​ក្ខន្ធ​​ នៃ​​បុព្វ​​បុរស​​​អ្នក​ស្នេហា​ជាតិ​​ ព្រះ​សង្ឃ​ ​បញ្ញ​វន្ត​ យុទ្ធ​ជន​​​ និង​ប្រជា​ពល​រដ្ឋ​​​ស្លូត​ត្រង់​​​​ ដែល​បាន​បាត់​បង់​ជី​វិត​​​​ដោយ​គ្មាន​​​កំហុស​​​ ក្នុង​​របប​ខ្មែ​រ​ក្រហម​»