(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង មន្ត្រីនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានថ្នាក់ស្នងការរង៣ ថ្នាក់នាយការិយាល័យ៣រូប និងថ្នាក់អធិការមួយរូប។

មន្ត្រីនគរបាលដែលត្រូវតែងតាំងនោះរួមមាន៖

១-លោកវរសេនីយ៍ឯក ឈឿម សុផុន អនុប្រធានការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ ទៅជាស្នងការរង។
២-លោកវរសេនីយ៍ទោ រ៉ែម វីរៈ អនុប្រធានការិយាល័យកណ្តាល ប្រឆាំងបទល្មើស ទៅជាស្នងការរង ទទួលបន្ទុកដឹកនាំការងារ កងវរសេនាតូចនគរបាល ការពារព្រំដែនគោក
៣-លោកវរសេនីយ៍ទោ អ៊ុំ សុផល ពីអធិការនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ជាស្នងការរង និងជាប្រធានការិយាល័យ កណ្តាលសណ្តាប់ធ្នាប់។
៤-លោក វរសេនីយ៍ឯក បាន ធឿន ពីនាយការិយាល័យអន្តោប្រវេសន៍ ជានាយការិយាល័យសណ្តាប់ធ្នាប់
៥-លោកវរសេនីយ៍ទោ រី ធុល ពីនាយការិយាល័យសណ្តាប់ធ្នាប់ ជានាយការិយាល័យអន្តោប្រវេសន៍
៦-លោកវរសេនីយ៍ទោ ធិន ស៊ិនដេត ពីនាយកការិយាល័យប្រឆាំងគ្រឿងញៀន ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
៧-លោកអនុសេនីយ៍ឯក ង៉េង សុផា ពីនាយរងការិយាល័យសណ្តាប់ធ្នាប់ ជានាយការិយាល័យប្រឆាំងគ្រឿងញៀន៕