លោក អីុ សុខឃី នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដោយសារខ្យល់កន្រ្តាក់ នៅឃុំពានរោង
19-05-2016 21:42
(ព្រៃវែង)៖ លោក អីុ សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិឃុំពានរោង ស្រុកស្វាយអន្ទរ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។ គ្រួសារដែលរងគ្រោះមានឈ្មោះ ប៉ុន ពៅ ភេទស្រី នៅភូមិដុំឃុំពានរោង ស្រុកស្វាយអន្ទរ។
លោក អីុ សុខឃី បានសំដែងនូវសេចក្តីព្រួយបារម្ភ និងបានចូលរួមរំលែកការលំបាក និងបានផ្តល់នូវសម្ភារ មួយចំនួនដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ នេតសាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀចខេត្ត ព្រៃវែង ដូចជា ៖ អង្ករ ១បាវ ៥០គីឡូក្រាម, តង់១ ,មី២កេះ ,ទឹកត្រី១យួ, ទឹកសីុវអៀវ ១យួរ និងថវិកា ចំនួន ២០មឺិនរៀល ជូនដល់គ្រួសាររងគ្រោះដើម្បីសំរួលដល់ជីវភាព។
លោកបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ភ្លាមៗ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ ដូចជាខ្យល់កន្រ្តាក់ ជាដើម ដើម្បីឲ្យក្រុមការងារចុះមកជួយអន្តរាគមន៍ភ្លាមៗ ហើយផ្តាំផ្ញើឲ្យមានការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងធ្លាក់ខ្លាំង៕