(ព្រះសីហនុ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមន្ទីរមុខងារសាធារណ: និងកិច្ចប្រជុំ ស្តីពីការផ្តល់ធាតុចូលលើ សេចក្តីព្រាងនីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថាន ភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ និងកិច្ចប្រជុំស្ដីពីការផ្ដល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរ ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ គឺជាផ្លែផ្កានៃការអនុវត្តគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលបានធ្វើសមាហរណកម្មបង្ខិតសេវាកាន់តែជិតងាយ ស្រួលក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋតាមរយៈព្រះរាជក្រឹត្យលេខ នក/រកត/០៤១៦/ ៣៧៣ លក្ខន្តិក:ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងអភិវឌ្ឍធនធាន មនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាព ផលិត ភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។ អនុក្រឹត្យលេខ២៤០ អនក្រ.បក ស្ដីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យថ្នាក់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ ក្រោមជាតិ។
អភិបាលខេត្តបានបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ មន្ទីរមុខងារសាធារណៈបានផ្តល់ទិដ្ឋាការលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារមន្ត្រីរាជការស៊ីវិលបានចំនួន ១.៣៦៧ ករណី ស្រី៣០២ករណី នឹងចេញលិខិតជូនមន្ទីរ អង្គភាពដែលបើកថវិកាលើសឱ្យបង់ចូលថវិការដ្ឋវិញមានទឹកប្រាក់សរុប ៤៨ ៩៣២ ៥០០រៀល។ សកម្មភាពនេះស បញ្ជាក់ឱ្យឃើញពីការការពារផលប្រ យោជន៍មន្ត្រីរាជការ និងផលប្រ យោជន៍រដ្ឋដែលកើតចេញពីការខិត ខំប្រឹងប្រែងរបស់មន្ទីរមុខងារសាធា រណៈខេត្តព្រះសីហនុ។ ដូច្នេះមន្ទីរមុខងារសាធារណៈបន្តខិតខំធ្វើកិច្ច ការនេះបន្ថែមទៀត ស្របតាមសារា ចរណ៍របស់រាជរដ្ឋាភិបាល និងសេច ក្តីណែនាំដែលមានជាធរមាន។
លោក ព្រំ សុខា បានកោតសរ សើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធា រណៈខេត្តព្រះសីហនុ បានខិតខំលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីបំពេញតួនាទី ភារកិច្ចតាមជំនាញស្របតាម គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសអនុវត្តន៍តួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងបេសកកម្មដឹកនាំគ្រប់គ្រង និងអភិ វឌ្ឍវិស័យមុខងារសាធារណៈឆ្លើយ តបបានទាន់ពេលវេលាទៅនឹងតម្រូវ ការនៃការអភិវឌ្ឍ និងបានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងចុះមូលដ្ឋានបានយ៉ាងសស្រាក់សស្រាំ ទទួលបានលទ្ធផលល្អ ស្របតាមយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃកម្ពុជា ក្នុងការកៀរគរទិញវ៉ាក់សាំង និងការចាក់ស្រោចវ៉ាក់សាំងជូនមន្ត្រីរាជការ ប្រជាពលរដ្ឋដោយមិនមានការរើស អើង ប្រកាន់ពូជសាសន៍ ដើម្បីបង្កើតភាពសុំាក្នុងខ្លួន និងកំពុងបន្តជម្រុញឱ្យមន្ត្រីរាជការ និងប្រជា ពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសជម្រុញ (ដូសទី៥)។ ទន្ទឹមនោះយើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលាស្រប តាមកម្មវិធីកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕