(ភ្នំពេញ)៖ បន្ទាប់ពីបានវាយប្រហារគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសជាថ្មីអំពីការផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមដែលកំពុងរស់នៅនិរទេស។
ការប្រកាសរបស់ លោក កឹម សុខា បានធ្វើឡើងនៅក្នុងសវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីលោក សម រង្ស៉ី បានវាយប្រហាររូបលោកចំពោះការមិនចេញទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន ដែលជាចលនាប្រឆាំងដ៏ខ្លាំងថ្មីមួយបន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ។
សូមស្តាប់សារសំឡេងលោក កឹម សុខា ប្រកាសផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីប្រភពច្បាស់ការនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២៖