(ភ្នំពេញ)៖ សមាជអ្នកគណិតវិទ្យាពិភពលោក នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ជាភាសាអង់គ្លេស ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង០៩៖៤៥នាទីព្រឹក ដល់ម៉ោង១៧៖៣០នាទីល្ងាច ម៉ោងនៅទីក្រុង Helsenki នៃប្រទេស Finland។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ហេតុនេះ លោកគ្រូ អ្នកគ្រូបង្រៀនគណិតវិទ្យា អ្នកស្រាវជ្រាវផ្នែកគណិតវិទ្យា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមស្ដាប់បទបង្ហាញអ្នកគណិតវិទ្យាល្បីៗ ជុំវិញពិភពលោក របកគំឃើញថ្មី បំផុតនៃវិទ្យាសាស្ត្រគណិតវិទ្យា និងរឿងជាច្រើនផ្សេងទៀត ទាក់ទងទៅនឹងការរៀន និងបង្រៀនគណិតវិទ្យា សូមអញ្ជើញចុះឈ្មោះតាមគេហទំព័រ៖ https://www.mathunion.org/icm/icm-2022 ចាប់ពីពេលផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ការចូលរួមដោយសេរីឥតបង់ថ្លៃ។ ព័ត៌មានលម្អិតផ្សេងទៀត សូមចូលអានដោយផ្ទាល់នៅលើគេហទំព័រ៖ https://www.mathunion.org/icm/icm-2022 ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោកគ្រូ អ្នកគ្រូបង្រៀនគណិតវិទ្យា អ្នកស្រាវជ្រាវផ្នែកគណិតវិទ្យា និងអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញចុះឈ្មោះ និងអញ្ជើញចូលរួមសមាជអ្នកគណិតវិទ្យាពិភពលោក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ជាភាសាអង់គ្លេស ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង០៩៖៤៥នាទីព្រឹក ដល់ម៉ោង១៧៖៣០នាទីល្ងាច ម៉ោងនៅទីក្រុង Helsenki នៃប្រទេស
Finland តាមការគួរ និងដោយមេត្រីភាព៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់សហគមន៍អ្នកគណិតវិទ្យាកម្ពុជា៖