(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នឹងរៀបចំសិក្ខាសាលា ស្តីពីឱកាសធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យ និងសំណង់ ក្នុងគន្លងប្រក្រតីថ្មី ដែលរៀបចំឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីម៉ោង២រសៀល ដល់ ម៉ោង៤រសៀល។

វាគ្មិនកិត្តិយសដែលនឹងចែករំលែកជុំវិញប្រធានបទ «ឱកាសធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យ និងសំណង់ ក្នុងគន្លងប្រក្រតីថ្មី» គឺបណ្ឌិត អៀង សុធារ៉ា ប្រធាន CJBI និងជាអគ្គនាយកក្រុមហ៊ុន អៀង គ្រុប។

អ្នកចូលរួមនឹងទទួលបាន ចំណេះដឹងលើវិស័យអចលនទ្រព្យ និងសំណង់ និងឱកាសជួប និងបង្កើតបណ្តាញទំនាក់ទំនងក្នុងចំណោមអ្នកចូលរួមទាំងអស់៕