Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានបទ៥ចំណុច ត្រូវបានយក​មកពិភាក្សា ក្នុងកិច្ចប្រជុំ​លើកទី១៣ នៃគណៈកម្មាការ​ការពារអ្នក​ប្រើអាស៊ាន រយៈពេល៣ថ្ងៃ

19-05-2016 18:02

(សៀមរាប)៖ ប្រធាបទ៥ចំណុចសំខាន់ ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាការការពារ អ្នកប្រើអាស៊ាន ស្ដីពី កិច្ចការការពារអ្នកប្រើប្រាស់ ដែលបានធ្វើឡើង​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៦-១៨ ខែឧសភា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ «អង្គរសិនជូរី» នាក្រុងសៀមរាប។

អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា សហការជាមួយលេខាធិការអាស៊ាន ព្រមទាំងមានការចូលរួមពីតំណាង ប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស និងវាគ្មិនជំនាញមកពីអាមេរិក និងកូរ៉េផងដែរ។

ប្រធានបទទាំង៥ចំណុចនោះ រួមមមាន៖ ទី១.ករណីសិក្សា និងការអនុវត្តល្អ ផ្ដោតសំខាន់លើការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំឱ្យអ្នកប្រើប្រាស់ មានការភ័ន្តច្រឡំ ព្រមទាំងសកម្មភាពធុរកិច្ច និងការផ្សាយពណិជ្ជកម្មពាក់ព័ន្ធ បច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ, ទី២. អភិក្រមប្រតិបត្តិ ចំពោះទម្រង់ស្ដង់ដាកិច្ចសន្យា និងកិច្ចធានាផ្សេងៗ, ទី៣. ការប្រើប្រាស់វាក្យស័ព្ទ ក្នុងកិច្ចសន្យា សកម្មភាពបោកបញ្ឆោទ និងមិនមានសមធម៌ក្នុងកិច្ចសន្យា, ទី៤. ទស្សនទានអំពី ការលាតត្រដាងព័ត៌មាន ជូនអ្នកប្រើប្រាស់ និងទី៥. កិច្ចការការពារអ្នកប្រើប្រាស់ ដែលងាយរងគ្រោះ៕