(ព្រះសីហនុ)៖ ជនបរទេស២នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ទាប់ពីធ្វើសកម្មភាព លួចលុយ និងលិខិតឆ្លងដែនពីជនបរទេសដូចគ្នា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅស្រុកសៀមរាប ខេត្តសៀមរាប។
បើតាមរបាយការណ៍របស់នគរបាល បានបញ្ជាក់ថា បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ CHRISTOPHER BLACK ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិអង់គ្លេស រួចមកកម្លាំងកម្លាំង ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ បានបើការស៊ើបអង្កេត និងឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។
របាយការណ៍ដ៏ដែលបានបន្ថែមថា ជនសង្ស័យទី១ឈ្មោះ JULLE SOARES MASTINS ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិព័រទុយហ្គាល់ កាន់លិខិតឆ្លងដែនលេខN837346 និងទី២ឈ្មោះ LEILA DA CANHA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ N308755395។
ក្រោយពីធ្វើការឃាត់កម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការទំនាក់ទំនងទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីយកជនសង្ស័យទាំង២ ចាត់ការតាមនីតិវិធី៕