(សៀមរាប)៖ ស្លាប់០១នាក់ និងរបួស០៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១កន្លះ ត្រង់ចំណុចខាងលិចស្ពានឬស្សីលក១០០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រ ២៥៨និង ២៥៩ លើផ្លូវជាតិលេខ០៦ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត HYUNAl MIGHTY និង រថយន្តHYUNAI COUNTY និងគោយន្តកន្រៃ្តឈប់ស្របទិសគ្នា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាក HYUNDAI MIGHTY ផលិតឆ្នាំ2005 ពាក់ស្លាកលេខភ្នំពេញ 3E-3701 ប្រភេទដឹកទំនិញធុនធំពណ៌ខៀវ អ្នកបើកបរឈ្មោះ ប៊ុន ដារ៉ាស្សី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទិសដៅពីកើត ទៅទិសខាងលិច បានបុករថយន្តម៉ាក HYUNDAI COUNTY ពណ៌ខ្មៅ លឿងខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 3E-6922 ប្រភេទដឹកអ្នកដំណើរធុនធំអ្នកបើកបរ ឈ្មោះ វ៉ែន ម៉ៅភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិវាលអំពិក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឈប់ក្បែរជាយផ្លូវខាងជើង ក្បាលទៅទិសខាងលិច ហើយហួសទៅកៀរគោយន្តកន្រៃ្តម៉ាក KUBOTA ពណ៌ក្រហម។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យស្លាប់មនុស្សចំនួន ០១នាក់ ឈ្មោះ សេង ឡុងវិចិត្ត អ្នករួមដំណើរគោយន្តកន្រ្តៃ ពេលបញ្ជូនទៅមន្ទីរពេទ្យ របួសស្រាល០៣នាក់ ដែលរួមដំណើរតាមគោយន្តកន្រ្តៃ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្ត HYUNDAI MIGHTY ស្លាកលេខ 3E-3701 បើកបរក្នុងល្បឿនលឿន៕