(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៥៨,៩៦៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៤,០៨៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,៣៧២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៣,០៨៤នាក់
៤៖ អាយុ៥ឆ្នាំ ៤០៦,៩៨២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៥,៤៤៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣២៤,០១៣នាក់, ដូសទី៤ ចំនួន ២,៦៧៥,៤០៧នាក់ និងដូសទី៥ ចំនួន១២៥,១៧១នាក់ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕