(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី២០ ខែមិថុនា

២៖ លោក ហ្សេលេនស្គី អះអាងថា ចំនួនកងទ័ពរុស្ស៉ីដែលស្លាប់ក្នុងសង្រ្គាម អាចកើនហួស៤០,០០០នាក់ ក្នុងខែមិថុនានេះ

៣៖ សម្ដេចតេជោ ហ៊ុន សែន អះអាងថា ក្រុមប្រឆាំងតែងមានគំនិតទុច្ចរិតលើនយោបាយវ៉ាក់សាំង តែត្រូវបរាជ័យ ដោយសារសិល្បៈដោះស្រាយរបស់រាជរដ្ឋាភិបាល

៤៖ កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន ដាក់ចេញផែនការបង្ក្រាបក្រុមមន្ត្រី ដែលរំលោភអំណាច

៥៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ នៅក្នុងឆ្នាំ២០២២ ក្រោយខកខាន២ឆ្នាំ

៦៖ របាយការណ៍៖ ឃ្លាំងអាវុធនុយក្លេអ៊ែរសកល នឹងកើនឡើងជាលើកដំបូង ចាប់តាំងពីសម័យសង្រ្គាមត្រជាក់

៧៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនខ្វល់ក្រុមប្រឹក្សា ឃុំ/សង្កាត់ មកពីបក្សនយោបាយណាមួយនោះទេ គឺត្រូវរួមគ្នាធ្វើការ និងប្រឆាំងជំងឺកូវីដ១៩»

៨៖ ប្រមុខ NATO៖ ការបារម្ភពីសន្តិសុខរបស់តួកគី ជុំវិញសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត ជារឿងសមហេតុផល

៩៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាការបោះឆ្នោតជ្រើសរើសសន្តិភាព និងការអភិវឌ្ឍ

១០៖ ប្រជាជនចិនរាប់លាននាក់នៅទីក្រុងប៉េកាំង ប្រឈមការធ្វើតេស្តកូវីដ១៩ ក្រោយផ្ទុះចង្កោមឆ្លងរាលដាល ចេញពីបារមួយកន្លែង

១១៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបន្តខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល ទប់វិបត្តិសេដ្ឋកិច្ច ដែលកើតចេញពីកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន

១២៖ ហ្វាំងឡង់ថានឹងមិនចូលរួមក្នុងអង្គការ NATO ដោយមិនមានស៊ុយអែតនោះឡើយ

១៣៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅអាមេរិកជាថ្មី នៅខែកញ្ញា ខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

១៤៖ ទំនាក់ទំនងអាមេរិក-ចិន ជារឿងស្មុគស្មាញខ្លាំង ដែលពិបាកនឹងធ្វើឱ្យប្រសើរឡើង តាមរយៈជំនួបតែមួយលើក, នេះបើតាមរដ្ឋមន្រ្តីការពារជាតិសិង្ហបុរី

១៥៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញតួលេខវ៉ាក់សាំងដែលកម្ពុជាមាននៅក្នុងឃ្លាំង ជាង១១លានដូស ខណៈជាង២០លានទៀត នៅក្រៅប្រទេសត្រៀមបញ្ជូនមក

១៦៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ

១៧៖ សម្តេចតេជោ ហ៊ុន សែន៖ ការដាក់ចេញវិធានការទាំងឡាយ លើការប្រយុទ្ធក្នុងសមរភូមិកូវីដ១៩ គ្មានអ្វីក្រៅពីដើម្បីសេចក្តីសុខរបស់ប្រជាជននោះទេ

១៨៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណពលរដ្ឋជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត ដែលទៅបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា

១៩៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតអឺរ៉ុបថា ក្រុមប្រឆាំងនិយាយល្អ ពេលសរសេរអង់គ្លេស ឬបារាំង តែភាសាខ្មែររបស់ពួកគេប្រមាថលើសម្តេចធ្ងន់ធ្ងរណាស់

២០៖ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាបឱ្យប្រឹងប្រែងដោះស្រាយការឆ្វៀលដីជូនពលរដ្ឋ កុំឱ្យពលរដ្ឋថាបោក

- ព័ត៌មាន Fresh News Plus

១៖ TikTok កំពុងតែជំរុញឱ្យអ្នកប្រើប្រាស់ងាកទៅកិច្ចការងារអ្វីផ្សេង ជំនួសឱ្យការចំណាយពេលប្រចាំថ្ងៃក្នុងការអង្គុយតែលេង TikTok

២៖ Johnny Depp ហាក់មិនអើពើនឹង Angelina Jolie ខណៈលោកចាប់ផ្តើមមានទំនាក់ទំនងជាមួយតារាល្បីៗក្នុងវិស័យហូលីវូដឡើងវិញ ក្រោយបញ្ចប់រឿងក្តី


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)