(សៀមរាប)៖ ព្រឹត្ដិការណ៍ប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅខេត្តសៀមរាប ការប្រកួតបាល់ទះលើកទី២ មានចំនួនបីគូ គឺគូទី១- យុវជនស្វាយធំ ប្រកួតជាមួយ យុវជនស្ម័គ្រចិត្តសសរស្តម្ភ, គូទី២-កងពលតូចអន្តរាគមន៍លេខ៧ ប្រកួតជាមួយ វិទ្យាល័យ១០មករា និងគូទី៣- Angkor Guide ប្រកួតជាមួយ កងពលតូចអន្តរាគមន៍លេខ៩។
ជាលទ្ធផលក្រុមទី១- យុវជនស្វាយធំ ០-៣ យុវជនស្ម័គ្រចិត្តសសរស្តម្ភ, គូទី២- កងពលតូចអន្តរាគមន៍លេខ៧ ៣-០ វិទ្យាល័យ១០មករា១៩៧៩ និងគូទី៣- កងពលតូចអន្តរាគមន៍លេខ៩ ៣-០ Angkor Guide ។
សម្រាប់គូប្រកួតថ្ងៃទី១៩ ខែឧសភានេះ គឺរវាង គូទី១-យុវជនសៀមរាប ប្រកួតជាមួយ យុវជនស្ម័គ្រចិត្តសសរស្តម្ភ, គូទី២- វិទ្យាល័យបាគង ប្រកួតជាមួយ យុវជនស្វាយធំ និងគូទី៣- កងពលតូចអន្តរាគមន៍លេខ៧ ប្រកួតជាមួយ កងពលតូចអន្តរាគមន៍លេខ៩ ។
ដោយការប្រកួតនេះមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១, លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។ ពូល A : កងពលតូចអន្តរគមន៍លេខ៧, កងពលតូចអន្តរគមន៍លេខ៩, វិទ្យាល័យ១០មករា ១៩៧៩ និង Angkor Guide និងពូល B: យុវជនសៀមរាប, យុវជនស្វាយធំ, យុវជនស្ម័គ្រចិត្តសសរស្តម្ភ, វិទ្យាល័យបាគង។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដព្រះសីហនុនេះ គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៧-២២ ខែឧសភា ឆ្នាំ២០១៦នេះ។
សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕