(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ បានធ្វើឡើងនៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកស្រី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា៕