(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអង្គការ UNAIDS បានប្ដេជ្ញាបន្តធ្វើការជាដៃគូយ៉ាងជិតស្និទ្ធជាមួយគ្នាឆ្ពោះទៅសម្រេចបានគោលដៅនៃជំងឺអេដស៍សកល ឆ្នាំ២០២៥ និងការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈ នាឆ្នាំ២០២៥ នៅកម្ពុជា។
ការលើកឡើងបែបនេះ បានធ្វើឡើងឱកាសដែលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Patricia Ongpin នាយិកាប្រចាំប្រទេស របស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ដែលទើបតែងតាំងថ្មី នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង នៅទីស្តីការក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងការអបអរសាទរដល់លោកស្រី Patricia Ongpin ចំពោះតំណែងថ្មីរបស់លោកស្រី និងបានថ្លែងអំណរគុណដល់អង្គការ UNAIIS ចំពោះការបន្តការគាំទ្រជាយុទ្ធសាស្ត្រ ការសម្រប សម្រួល និងជំនួយបច្ចេកទេសក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ជាការគំរាម កំហែងផ្នែកសុខភាពសាធារណៈ នៅត្រឹមឆ្នាំ២០២៥។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែល សម្រេចបានតាមរយៈភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UNAIDS ក្នុងពេលកន្លងមក ហើយការ គាំទ្ររបស់អង្គការ UNAIDS គឺជាគន្លឹះក្នុងការធានាថា យើងកំពុងនៅស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកការសម្រេច បានគោលដៅបញ្ចប់ជំងឺអេដស៍» ។
លោកស្រីនាយីកាអង្គការ UNAIDS បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំគ្រប់គ្រងការរីករាលដាលនៃជំងឺកូរីដ ១៩ អាចឱ្យបើកដំណើរការប្រទេសបាន ឡើងវិញ។
លោកស្រីនាយិកា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចាក់វ៉ាកសាំងកូវីដ-១៩ ឱ្យជន បរទេសទាំងអស់ស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ រួមទាំងបុគ្គលិកអង្គការ UNAIDS ដែលបំពេញភារកិច្ចនៅកម្ពុជា ផងដែរ។
បន្ថែមពីនេះទៀត លោកស្រីនាយិកា បានគូសរំលេចសមិទ្ធផលសំខាន់ៗ នៃការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា រួមមាន សេវាបង្ការមេរោគអេដស៍ប្រកបដោយនវានុវត្តន៍ និងខុសៗប្លែកគ្នាក្នុងការផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍ និងសេវា ព្យាបាលជូនដល់អ្នកផ្ទុកមេរោគអេដស៍ និងសហគមន៍ប្រជាជនគន្លឹះ។
លោកស្រីនាយិកា ក៏បានលើកឡើង ពីការខិតខំកៀរគរធនធានបន្ថែមពីថ្នាក់តំបន់ពីក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេស អូស្ត្រាលី ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត លើកម្មវិធីបង្ការ និងធ្វើតេស្តរកមេរោគអេដស៍ នៅកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៣ ជាពិសេសការចាប់ផ្ដើមសេវា ដែលមានមេត្រីភាពដល់ក្រុមប្រជាជនចំណុច និងការពង្រីកការDOLL ផ្តល់សេវា PEP និងធ្វើតេស្តរកមេរោគអេស៍ដោយខ្លួនឯង រួមទាំងក្នុងវិធីសាស្រ្តជូនដំណឹង និងតាមដៃគូសម្រាប់ធ្វើតេស្តរកមេរោគអេដស៍។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកាអង្គការ UNAIDS បានគូសបញ្ជាក់បន្ថែមថា កម្ពុជាជាអ្នកត្រួសត្រាយ ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ជាសកល ដោយសម្រេចបាននូវគោលដៅ ៩០-៩០-៩០ នៅឆ្នាំ ២០១៧ ហើយកម្ពុជានៅត ជាអ្នកច្នៃប្រឌិតប្រកបដោយនវានុវត្តន៍ ដោយជំរុញឱ្យមានការចូលរួមរបស់សហគមន៍កាន់តែច្រើន និងវិធីសាស្ត យកមនុស្សជាមជ្ឈមណ្ឌល (People Center Apyroach) ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះ ទៅរកគោល ដៅ ៩៥-៩៥-៩៥»។
លោកស្រីនាយិកាអង្គការប្ដេជ្ញាបន្តការចូលរួមជាមួយក្រសួងសុខាភិបាល និងដៃគូទាំងអស់ ក្នុងដំណើរឆ្ពោះទៅរកការឆ្លើយតបនឹងមេរោគអេដស៍ប្រកបដោយនិរន្តរភាព និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា៕