(ភ្នំពេញ)៖ ឯកឧត្តម ងួន ស្តេចភក្តី អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាលេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផ្ញើសារអបអរសាទរឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត ម៉ម វណ្ណឌី ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរម្យ៍ងារជា «អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តម ងួន ស្តេចភក្តី សូមបួងសួងដល់ពពួកទេវតាដែលថែរក្សាព្រះពុទ្ធសាសនា ទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតាព្រះបារមីថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុង លោកទាំងអស់ សូមជួយទ្រទ្រង់អភិបាលឃុំគ្រងបីបាច់រក្សា អ្នកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន សុខចម្រើនសំបូរសប្បាយរុងរឿងថ្កុំថ្កើងអស់កាល ជានិច្ចនិរន្តរ៍តរៀងទៅ៕