(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានសេចក្ដីជូនដំណឹង ពីការលើកពេល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ទៅពេលក្រោយវិញ។
ក្នុងសេចក្ដីជូនដំណឹងរបស់ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ដែលបណ្ដាញព័ត៌មាន Fresh News មិនបានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃណានោះទេ ក្រោយការប្រកាសលើកពេលនេះ៕