(កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំទងត្រឡាច បានអញ្ជើញចុះថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទងត្រឡាច ដែលតែងតែបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបានចូលរួមបោះឆ្នោតភ្លោះទឹក ភ្លោះដី ឈានឆ្ពោះទទួលបានលទ្ធផលគួរទីគាប់ចិត្ត ដោយទទួលបានអាស្ននះ៥កៅអីលើ៥ (ឈ្នះដាច់)។

សមាជិកគណបក្សភ្លើងទៀនដែលសូមចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ និងសំដែងការដឹងគុណជូនដល់គណបក្សប្រជាជនកម្ពុជាតាមរយៈឧកញ៉ា ឡូវ ហ៊ឺង និងក្រុមការងារ ដែលស្ថាបនានូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ។

ឧកញ៉ា ឡូវ ហ៊ឺង បាននាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ៕