(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យកងកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយ លោក ឯក ឡុង ទិត្យ មេបញ្ជាការរងកងរាជអាវុធហត្ថ នៅវេលាម៉ោង២៖៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ដោយប្រើប្រាស់កម្លាំងងស្លៀកពាក់ស៊ីវិល បានចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង) ឃាត់ខ្លួនបាន២នាក់ ត្រង់ចំណុចភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោទង ខេត្តកំពពង់ស្ពឺ។
មន្រ្តីអាវុធហត្ថបានឱ្យដឹងថា «ក្រៅពីឃាត់បានបុរស២នាក់ខាងលើ កម្លាំងយើងក៏បានដកហូតម៉ូតូ២គ្រឿង និងសម្ភារមួយចំនួន មានកម្រាល ក្រាលលេងអាប៉ោង និងធុងក្លាស្សេភេសជ្ជៈមួយទៀត»។
ក្រោយពីបានឃាត់មនុស្ស និងវត្ថុតាងរួចហើយ កម្លាំងអាវុធហត្ថ បាននាំទៅរក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕