(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៥៦,៥៨០នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៣,៣៤៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,២៩៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧២,៧៥០នាក់
៤៖ អាយុ៥ឆ្នាំ ៤០៦,៧០៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៤,៤៨០នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣១៣,៩៧២នាក់, ដូសទី៤ ចំនួន ២,៦៥៩,៧៨៧នាក់ និងដូសទី៥ ចំនួន១០៣,២៦៨នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕