(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ លទ្ធផលបោះឆ្នោតបណ្ដោះអាសន្នពីអភិបាលរាជធានី-ខេត្តទូទាំងប្រទេស៖ «គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់» http://fna.asia/fe48d29
២៖ សម្តេចតេជោ ហ៊ុន សែន ស្នើនាយឧត្តមសេនីយ៍ មីន អោងឡាំង ឱ្យពិចារណាឡើងវិញចំពោះ ការអនុវត្តទោសប្រហារជីវិត លើក្រុមអ្នកប្រឆាំង http://fna.asia/7321777
៣៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសថា នៅកម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ, ការបង្កើនសមត្ថភាពកងទ័ពកម្ពុជា គ្មានចេតនាគំរាមកំហែងប្រទេសណាទេ http://fna.asia/9b99059
៤៖ មនុស្សជំនិតរបស់ កឹម សុខា៖ អ្នកដែលខុសជាប្រវត្តិសាស្រ្តធំបំផុតគឺបុគ្គល សម រង្ស៉ី និងបានហៅទណ្ឌិត សម រង្ស៉ី ថា «ជាឆ្កែឆ្កួត» កំពុងស្រែកឡូឡា http://fna.asia/860a678
៥៖ សហព័ន្ធបាល់ទាត់ឥណ្ឌា សុំអភ័យទោសកម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងការរៀបចំការស្នាក់នៅសម្រាប់កីឡាករមិនបានល្អ http://fna.asia/e079151
៦៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ វាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា បានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ http://fna.asia/8ac9e61
៧៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៉ីលថ្មីៗ នៅឧបទ្វីបកូរ៉េ http://fna.asia/6293fe5
៨៖ គ.ជ.ប ប្រកាសលទ្ធផលបណ្ដោះអាសន្ន ប្រជាពលរដ្ឋ ៨០.១៩ភាគរយ បានចេញទៅបោះឆ្នោត http://fna.asia/80f8421
៩៖ ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់លោក កឹម សុខា ពាក់ព័ន្ធនឹងករណីឃ្លីបវីដេអូ http://fna.asia/7017800
១០៖ កម្ពុជានាំចេញបន្ទះសូឡាតម្លៃជិត២០០លានដុល្លារទៅអាមេរិក ខណៈអាមេរិក បន្តមិនយកពន្ធនាំចូល២ឆ្នាំទៀត http://fna.asia/7693dbb