(ស្វាយរៀង)៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ បានបញ្ជូនជនសង្ស័យម្នាក់ ជាអ្នកសារព័ត៌មាន ទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
មន្ត្រីកងអាវុធហត្ថខេត្ត បានឱ្យដឹងថា នៅវេលាម៉ោង ០៧:៣០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ចាពីឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារជំនាញ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អាវុធហត្ថបានបញ្ជាក់ថា លទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុធា សន្និវាស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
វត្ថុតាងចាប់យករួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ ៧,២៥ក្រាម, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០២គ្រឿង, ប័ណ្ណសារព័ត៌មានចំនួន ០៤សន្លឹក និងកាបូបស្ពាយពណ៌ខ្មៅចំនួន ០១៕