(កោះកុង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាល អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះបិទគ្លីនិកពេទ្យធ្មេញខុសច្បាប់មួយកន្លែង មានស្លាកយីហោ ធីខេធី (TKT) ស្ថិតក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមដីការរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកោះកុង ដោយបានដកហូតបរិក្ខាព្យាបាលមាត់ធ្មេញ ឱសថហួសកាលបរិច្ឆេទមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា ការចុះបិទទីអាជីវកម្ម គ្លីនិកពេទ្យធ្មេញ ខុសច្បាប់ខាងលើនេះ ដោយសារគ្លីនិកនេះ បានលក់និងប្រើប្រាស់ ផលិតផលហួសកាលបរិច្ឆេទ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕