(អេហ្ស៊ីប)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Airbus Group បានធ្លាក់ចុះ ១,៣ភាគរយនៅប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីយន្តហោះ Airbus 320 របស់ក្រុមហ៊ុន EgyptAir ជើងហោះហើរ Flight 804 ផ្ទុកមនុស្ស ៦៦នាក់ បានធ្លាក់ ខណៈពេលហោះហើរពីប្រទេសបារាំង ទៅកាន់ប្រទេសអេហ្ស៊ីប។
យោងតាមរបាយការណ៍របស់ MarketWatch បានឲ្យដឹងថា ភាគហ៊ុនរបស់ Airbus Group បានធ្លាក់ចុះភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន EgyptAir ប្រកាសថា យន្តហោះដឹកអ្នកដំណើរ ៦៦នាក់ ត្រូវបានធ្លាក់ ដែលព័ត៌មាននេះ បានទាញឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Airbus Group បានធ្លាក់ចុះដែរ។
គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ត្រូវបានគេរាយការណ៍មកថា បានបាត់ពីរ៉ាដា នៅម៉ោង ២៣៖០៩នាទី ខណៈពេលហោះហើរចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ជាមួយនឹងមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់៕