(ភ្នំពេញ)៖ ថ្មីៗនេះ Samsung បានចេញទូទឹកកកទ្វារពីរម៉ូដែល Twin Cooling Plus ដែលមានភាពបត់បែន និងថាមពលខ្ពស់ ដែលជាហេតុធ្វើឲ្យ អតិថិជនពេញចិត្ត នឹងទូទឹកកកស៊េរីថ្មីរបស់ Samsung ដែលអាចរក្សាអាហារឲ្យ នៅស្រស់រយៈពេលយូរ ហើយ Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើម បានរហូតដល់ទៅ៧០% ដែលរក្សាបាននូវភាពស្រស់ពេញទូទឹកកក ដូច្នេះបើទោះបីជាអាហារ របស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់។
កាន់តែពិសេសនោះ គឺគ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកកកធម្មតា មានប្រព័ន្ធត្រជាក់តែមួយ សម្រាប់ទូទឹកកកទាំងមូល ដោយប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរ ខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកក។ វាមានប្រព័ន្ធការពារក្លិន ពីកន្លែងកកកុំឲ្យទៅកន្លែងត្រជាក់និង ការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះអ្នកអាចទុកអាហារ នៅគ្រប់កន្លែងដោយរក្សាបាននូវរស ជាតិដើមទាំងស្រុង។
ទន្ទឹមនឹងនោះ ទូទឹកកកនេះ អាចរក្សាភាពត្រជាក់រហូតដល់ទៅ១២ម៉ោង ក្នុងករណីភ្លើងដាច់ គ្មានអ្វីតក់ស្លុតជាងពេលមានអាហារ ត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ហើយការច្នៃប្រឌិត ថ្មីរបស់ Samsung គឺរចនាមកដើម្បីពន្យារ សីតុណ្ហភាពនៅពេលដែលភ្លើងដាច់ហើយ នៅតែរក្សាភាពត្រជាក់បាន រហូតដល់១២ម៉ោង នៅក្នុងផ្នែក Cool Pack។
សម្រាប់ការប្រើប្រាស់ភ្លើងតិច បច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់ ដែលវាចំណាយថាមពលតិច កាត់បន្ថយកម្រិតសំឡេងរំខាន និងធានាដំណើរការបានយូរ។
ចំពោះមុខងារបំលែងដ៏វ័យឆ្លាត លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកក ឲ្យទៅជាត្រជាក់ដោយគ្រាន់តែ ចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះ ងាយស្រួលសម្រាប់ពេលដែលអ្នកត្រូវការកន្លែងបន្ថែម ដើម្បីដាក់ អាហារឲ្យបានច្រើននៅក្នុងឱកាស ពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាង ដែលអ្នកអាចជ្រើសរើស បានតាមតម្រូវការ។
ជម្រើសថាមពលត្រជាក់ និងថាមពលបង្កជាថ្មីម្តងទៀត គ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ ត្រជាក់ឲ្យកកលឿន ឬគ្រាន់ តែត្រជាក់ល្មម ដោយថាមពលត្រជាក់លឿនធ្វើឲ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ភ្ញៀវ ដែលមកលេងផ្ទះរបស់អ្នក ដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពល បង្កកអាចផលិតទឹកកកបានយ៉ាងអស្ចារ្យ៕