(ភ្នំពេញ)៖ លោក ជឿក វីរ៉ា កើតឆ្នាំ១៩៦៣ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១១២៤៧៩៦៨ និងអ្នកស្រី ហ៊ាង ម៉េងស្រ៊ាង កើតឆ្នាំ១៩៧១ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១១២៤៧៩៦៧ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៤១ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។
លោក ជឿក វីរ៉ា និងអ្នកស្រី ហ៊ាង ម៉េងស្រ៊ាង បានឱ្យដឹងថា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមលេខ ៣០៤/០៥ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៥ មានទទឹង ៥ម៉ែត្រ និងបណ្ដោយ ១០ម៉ែត្រ មានទីតាំងស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានព្រំប្រទល់៖ ខាងជើងទល់នឹង ឆឹង ចំរើន, ខាងត្បូងទល់នឹង ផ្លូវលំ, ខាងកើតទល់នឹង ម៉ៅ សុផល, ខាងលិចទល់នឹង ញ៉ាញ់ សុខេន។
ពួកគាត់បានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជន ណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។
ពួកគាត់សូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់យើងខ្ញុំនោះ យើងខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕