គម្រោង The River កំពុងរៀបចំចងជើងតាង និងដំឡើងសសរគ្រឹះផ្ទះ និងអគារពាណិជ្ជកម្ម
19-05-2016 14:52
(ភ្នំពេញ)៖ គម្រោង Center City Ta Khmao គឺជាគម្រោងដែលមានរចនាបទទំនើប ស៊ីវីល័យ ស័ក្តិសមជាមួយមនុស្សជំនាន់ថ្មី ដែលផ្នែកខាងក្នុងនៃផ្ទះ និងអគារពាណិជ្ជកម្ម ត្រូវបានបំពាក់សម្ភារៈសុទ្ធសឹងតែជាម៉ាកល្បីៗ កម្រិតស្តង់ដារអន្តរជាតិ។
មកដល់ពេលនេះ គម្រោង Center City Ta Khmao របស់ The River កំពុងរៀបចំចងជើងតាង និងដំឡើងសសរគ្រឹះផ្ទះ និងអគារពាណិជ្ជកម្មហើយ។
គម្រោង Center City Ta Khmao នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា សម្រាប់ជីវភាពរស់នៅ ការងារ ការកំសាន្ត អមដោយសម្រស់ធម្មជាតិដ៏ល្អឥតខ្ចោះ បានលេចរូបរាងលើទឹកដីក្រុងតាខ្មៅ ។
លក្ខណៈពិសេសរបស់គ្រោង The River គឺផ្តោតសំខាន់លើគុណភាព , សុវត្ថិភាពជាចំបង និងដំណើរការនៃការសាងសង មានរយៈពេលលឿនលើពីការរំពឹងទុក របស់អតិថិជន។ យើងតែងតែនៅជិត និងរួមសហការជាមួយលោកអ្នកដើម្បីឈានឆ្ពោះទៅមុខជានិច្ច៕