(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៥៤,២១៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២២,៨៤៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,១៩៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧២,៣៤៦នាក់
៤៖ អាយុ៥ឆ្នាំ ៤០៦,៣៨៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៣,៤៤៥នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣០០,៦៦៤នាក់, ដូសទី៤ ចំនួន ២,៦៣៨,២៦០នាក់ និងដូសទី៥ ចំនួន៧១,៩៨១នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕