(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ៣៤ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

២៖ ជប៉ុន ជាប់ឆ្នោតជា «សមាជិកមិនអចិន្រ្តៃយ៍» នៃក្រុមប្រឹក្សាសន្តិសុខ UN

៣៖ លោក សម រង្ស៉ី វៃប្រហារចំៗលើលោក កឹម សុខា ថា «ខុសធ្ងន់ណាស់» រឿងមិនទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន

៤៖ ទីក្រុង Mariupol របស់អ៊ុយក្រែន ស្ថិតក្នុងហានិភ័យនៃការផ្ទុះជំងឺអាសន្នរោគ, នេះបើតាមរបាយការណ៍ក្រសួងការពារជាតិអង់គ្លេស

៥៖ មនុស្សជំនិតរបស់ កឹម សុខា៖ អ្នកដែលខុសជាប្រវត្តិសាស្រ្តធំបំផុតគឺបុគ្គល សម រង្សុី និងបានហៅទណ្ឌិត សម រង្សុី ថា «ជាឆ្កែឆ្កួត» កំពុងស្រែកឡូឡា

៦៖ ហ្វាំងឡង់ មានផែនការសាងសង់ជញ្ជាំងនៅតំបន់ព្រំដែន ជាប់ជាមួយរុស្ស៉ី

៧៖ លោក សូ ណារ៉ូ ចេញមុខវាយប្រហារ សម រង្ស៉ី ដែលរិះគន់ លោក កឹម សុខា រឿងមិនចេញទៅបោះឆ្នោតឱ្យបក្សភ្លើងទៀន

៨៖ UN អំពាវនាវឲ្យរកយុត្តិធម៌ ក្រោយករណីបាញ់សម្លាប់ បុគ្គលិក WHO នៅមីយ៉ាន់ម៉ា

៩៖ តុលាការសម្រេចផ្តន្ទាទោស ឧកញ៉ា សង ថង និងអតីតអភិបាលរងខេត្តបាត់ដំបង ម្នាក់៧ឆ្នាំ និងពិន័យ២៥,០០០ដុល្លារ ពាក់ព័ន្ធរឿងដីធ្លីនៅស្រុកគាស់ក្រឡ

១០៖ លោក ហ្សេលេនស្គី ប្រកាសដាក់ទណ្ឌកម្មលើលោក ពូទីន និងមន្រ្តីកំពូលៗរបស់រុស្ស៉ីជាច្រើនរូប

១១៖ សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩

១២៖ មូលនិធិ IMF គ្រោងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កានៅសប្តាហ៍ខាងមុខដើម្បីពិភាក្សាអំពីគោលនយោបាយ

១៣៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ករណីផ្លាកលេខយានយន្ដ ឆ្កូត ឬមានស្នាមប្រឡាក់ សមត្ថកិច្ចមិនផាកពិន័យឡើយ

១៤៖ ប្រេងឆៅនៅតែមានតម្លៃជិតដល់កម្រិតខ្ពស់ក្នុងរយៈពេលបីខែ ទោះបីប្រទេសចិនបិទខ្ទប់ទីក្រុង

១៥៖ អគ្គនាយកដ្ឋានពន្ធដារ ណែនាំបន្ថែមការអនុវត្ដអាករលើតម្លៃបន្ថែម ចំពោះទ្រព្យសកម្មរូបីរយៈពេលវែង

១៦៖ ការនាំចេញផ្លែឈើរបស់វៀតណាមទៅប្រទេសចិនធ្លាក់ចុះដោយសារវិធានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩

១៧៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៩លាននាក់ និងស្លាប់៣៥.១ម៉ឺននាក់

១៨៖ អូស្រ្តាលី-នូវែលសេឡង់ ប្តេជ្ញាដំឡើងចំណងទាក់ទងឱ្យដល់កម្រិតថ្មី តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រែប្រួលអាកាសធាតុ និងសន្តិសុខក្នុងតំបន់

១៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៥១,៩២៣នាក់, ដូសទី៣ចំនួន ៩,២៨៩,៥៩៧នាក់ និងដូសទី៤ ចំនួន ២,៦២១,៤០៥នាក់ (គិតត្រឹមថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២២)

២០៖ វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក ដល់ពេលបិទ «ឆត្រនុយក្លេអ៊ែរ» ឬ?

២១៖ គ.ជ.ប នឹងត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៣-១៤ ខែមិថុនា

- ព័ត៌មាន Fresh News Plus

១៖ Jonhnny Depp ងាកមកបង្កើតគណនី TikTok ផ្ទាល់ខ្លួន ខណៈអ្នក Follower មានជាង១០លាននាក់ភ្លាមៗ ក្រោយបង្ហោះបាន ១វីដេអូដំបូង

២៖ ក្រុមហ៊ុន Microsoft នឹងនាំយក Xbox Game ទៅកាន់ Smart TVs របស់ក្រុមហ៊ុន Samsung នៅឆ្នាំ២០២២នេះ

៣៖ Premier League ផ្អាកកិច្ចសន្យាទូរទស្សន៍ Match TV របស់រុស្ស៊ី ដោយសារការឈ្លានពានលើអ៊ុយក្រែនពោះ YouTube ផងដែរ

៤៖ Salah និង Sam Kerr ឈ្នះពានកីឡាករឆ្នើម PFA ប្រចាំរដូវកាលនៅលីគអង់គ្លេស

៥៖ Cancelo រកបាន ១គ្រាប់ឲ្យព័រទុយហ្គាល់ពេលឈ្នះឆេក ដ្បិតរកពុំបាន ១គ្រាប់ជាមួយ Man City


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)