(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងអំឡុង២២សប្តាហ៍ដើមឆ្នាំ២០២២នេះ មានជំងឺគ្រុនឈាមចំនួន១,៣៥៤ករណីហើយ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះស្លាប់ចំនួន៣ករណីដែរ។ ករណីគ្រុនឈាមបានកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។

យោងតាមលទ្ធផលការអង្កេតបាណកសាស្ត្រ រួមផ្សំនឹងកត្តាអាកាសធាតុដែលកំណើនទឹកភ្លៀងក្នុង អំឡុងពេលដើមឆ្នាំនេះ អាចសន្និដ្ឋានបានថា ចំនួនជំងឺគ្រុនឈាមនឹងប្រឈមការកើនឡើងកាន់ខ្លាំងក្នុងរដូវវស្សា នេះនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានកំណើនការសាងសង់អគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ៕

ខាងក្រោមនៅជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖