(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ កងពលតូចថ្មើរជើងលេខ៥១ បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៥) ជូនកងទ័ព និងគ្រួសារកងទ័ព នៅទីបញ្ជាការកងពល និងចល័តតាមបន្ទាត់ព្រំដែនដើម្បីចាក់ជូនកម្លាំងជួរមុខ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំសម្រាប់បង្ការជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានថ្លែងទៅកាន់នាយទាហាន នាយរង និងពលទាហានទាំងអស់ថា ត្រូវបន្តអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ និងក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ទោះបីជាប្រទេសកម្ពុជា គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ក៏ដោយ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក្នុងនាមមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឲ្យនាយទាហាន នាយរង ពលទាហាន និងក្រុមគ្រួសារ ដែលបានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៥) បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណប្រមុខរាជដ្ឋាភិបាល ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់កងទ័ព ក្រុមគ្រួសារ និងនគរបាលការពារព្រំដែននាពេលនេះ៕