កម្លាំងនគរបាលខណ្ឌមានជ័យ ប្រមាញ់បានជនគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ
19-05-2016 13:59
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ នៅយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បានឆ្មក់ប្រមាញ់ ចាប់ជនសង្ស័យម្នាក់ កំពុងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះលេខ១៧០៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងបានដកហូតថ្នាំញៀន១កញ្ចប់ធំ និងឧបករណ៍ជក់ថ្នាំមួយចំនួន។
អធិការងនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ពុណ្ណា អាយុ២៩ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយពីបានឃាត់រួច សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ ទៅសាសួរ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់ការតាម នីតិវិធីច្បាប់បន្ត៕