(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ៣៣ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

២៖ កងទ័ពរុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង Sievierodonetsk

៣៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មី ៦០០នាក់ បំពេញក្របខ័ណ្ឌឱ្យ៣កងវរសេនាតូចទើបបង្កើតថ្មី

៤៖ រុស្ស៉ីថា ទណ្ឌកម្មទាំងអស់ត្រូវតែដកចេញ មុនពេលគ្រាប់ធញ្ញជាតិរុស្ស៉ីត្រូវបានចែកចាយដល់ទីផ្សារអន្តរជាតិ

៥៖ គណបក្សចំនួន៩ ទទួលបានអាសនៈ ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥

៦៖ លោក ហ្សេលេនស្គី ថាសមរភូមិក្នុងទីក្រុង Sievierodonetsk នឹងកំណត់លទ្ធផលនៃសង្រ្គាមតំបន់ដុនបាស់

៧៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យពិចារណារៀបចំ «សមយុទ្ធនាគមាស» រវាងកងទ័ពកម្ពុជា-ចិនឡើងវិញ

៨៖ សហព័ន្ធបាល់ទាត់ឥណ្ឌា សុំអភ័យទោសកម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងការរៀបចំការស្នាក់នៅសម្រាប់កីឡាករមិនបានល្អ

៩៖ លោក ហ៊ុន ម៉ានី ប្រកាសគាំទ្រចំណាត់ការរបស់នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះការមិនយកចិត្តទុកដាក់លើក្រុមបាល់ទាត់កម្ពុជាពីម្ចាស់ផ្ទះឥណ្ឌា

១០៖ អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទូរស័ព្ទសុំទោស នាយឧត្តមសេនីយ៍ សៅ សុខា និងស្នើសុំជួបទទួលទានកាហ្វេជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយត្រឡប់មកមាតុប្រទេសវិញ

១១៖ សហរដ្ឋអាមេរិក រិះគន់ចិន និងរុស្ស៉ី រឿងវេតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង

១២៖ ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្តីពី ការការពារការចម្លងនៃជំងឺពងបែកដៃជើង និងក្នុងមាត់

១៣៖ របាយការណ៍ UN៖ ការកាន់កាប់ និងរើសអើងរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនជាមូលហេតុចម្បងនៃ «អំពើហិង្សា»

១៤៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភា៖ ពលរដ្ឋខ្មែរនៅបរទេស អាចសុំធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ និងអាចចុះឈ្មោះបោះឆ្នោតបាន

១៥៖ តុលាការក្រិក លុបចោលសាលក្រម ដែលអនុញ្ញាតឱ្យអាមេរិក រឹបអូសកប៉ាល់ដឹកប្រេងអ៉ីរ៉ង់

១៦៖ រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ២៩ម៉ឺននាក់

១៧៖ WHO ថាជំងឺអុតស្វាច្រើនជាង ១០០០ករណី ត្រូវបានរាយការណ៍ នៅជុំវិញពិភពលោក

១៨៖ លោកស្រី ឱ វណ្ណឌីន៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនដូស មិនបង្កទុក្ខទោសដល់សុខភាពនោះទេ

១៩៖ សហរដ្ឋអាមេរិក៖ មនុស្ស ៩៦,៨៤៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨៣នាក់ស្លាប់ ក្នុង១ថ្ងៃ

២០៖ ថៃ៖ មនុស្ស ៣,១៨៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២១៖ លោក ហ្សេលេនស្គី អះអាងថា មនុស្សរាប់លាននាក់ អាចប្រឈមភាពស្រេកឃ្លាន ដោយសាររុស្ស៉ីបិទកំពង់ផែអ៊ុយក្រែន

- ព័ត៌មាន Fresh News Plus

១៖ PayPal អនុញ្ញាតឱ្យមានការផ្ទេររូបិយប័ណ្ណគ្រីបតូទៅកាន់ Wallet ខាងក្រៅបាន

២៖ «Top Gun» កំពុងរងបណ្តឹងពាក់ព័ន្ធរំលោភកម្មសិទ្ធបញ្ញា ខណៈកំពុងប្រមូលលុយសន្ធឹកសន្ធាប់ពីការចាក់បញ្ចាំង

៣៖ នៅពេលដែល iOS 16 មកដល់ តើចាប់ពី iPhone 7 ចុះក្រោមនឹងជួបបញ្ហាអ្វីខ្លះ?

៤៖ ក្រុមហ៊ុន TSMC កំពុងពិចារណាថាគួរសាងសង់រោងចក្រនៅសហភាពអឺរ៉ុប ឬក៏អត់


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)