(កំពង់ស្ពឺ)៖ លោក ប៊ុន វិចិត្រ អតីតប្រធានភូមិបាលស្រុកថ្ពង ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងមុខតំណែងថ្មីជាអភិបាលរង នៃគណៈអភិបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីប្រកាសនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក វីុ សំណាង និងអភិបាលខេត្តកំពង់ស្ពឺ អ្នកឧកញ៉ា លី យ៉ុងផាត់។
ពិធីនេះបានធ្វើឡើងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពី សមាជិកព្រឹទ្ធសភា អភិបាលរងខេត្ត និងអស់លោក លោក លោកស្រី ជាអ្នកពាក់ព័ន្ធ ជាច្រើនទៀត៕