(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប ដែលត្រូវបានតែងតាំង រួមមាន៖
*ទី១៖ លោក អ៊ុ ម៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
*ទី២៖ លោក អ៊ុត សំអន អតីតអភិបាលខេត្តកំពង់ធំ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
*ទី៣៖ លោក រស់ វរុណ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
*ទី៤៖ លោក ផាន់ ចាន់ធុល អតីតអភិបាលខេត្តប៉ៃលិន និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖