(ភ្នំពេញ)៖ ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវសាងសង់ឡើង នៅក្នុងវត្តបរិវេណវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីអំពាវនាវរបស់ គណៈកម្មការសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត។
ការសាងសង់ចេតិយ៍នៅទីនេះ ដើម្បីជាការតបស្នងនូវព្រះគុណបំណាច់ដ៏ថ្លៃថ្លារបស់ គណៈកម្មការសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងការថែរក្សា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។
គណៈកម្មការកសាងព្រះចេតិយ ក៏បានអំពាវនាវចំពោះ ពុទ្ធបរិស័ទ ជនរួមជាតិ ជាសប្បុរសជនទាំងអស់ ដើម្បីចូលរួមជួយឧបត្ថម្ភជាថវិកា ឬសម្ភារៈសំណង់ផ្សេងៗតាមសទ្ធាដ៏ថ្លៃថ្លា ដើម្បីកសាងព្រះចេតិយនេះឲ្យបានសម្រេចជាស្ថាពរផងដែរ។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមិថុនា បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត។ គណៈកម្មការនេះ ដឹកនាំដោយ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក៕