(សៀមរាប)៖ ខេត្តសៀមរាបចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ដូសទី៥ ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងភូមិសាស្រ្តខេត្តសៀមរាប។
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចបានស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅកម្ពុជា ចាប់ពីដូសមូលដ្ឋាន ដល់ដូសជំរុញ ដោយឥតគិតថ្លៃ និងមិនប្រកាន់គណបក្សនយោបាយនោះឡើយ។
ជាក់ស្ដែងរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងអស់
ក្រុមគ្រូពេទ្យទាំងរដ្ឋ ទាំងឯកជន អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការនី ក្រុមអ្នកមានប្រព័ន្ធការពារខ្សោយ ឬមនុស្សវ័យ ៦០ឆ្នាំផងដែរ។ ការផ្តល់នេះ ដើម្បីធានាពីភាពសុាំក្នុងសហគមន៍ និងពុំមានពលរដ្ឋណាម្នាក់រងគ្រោះដោយសារជំងឺមួយនេះ។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពតាមសុខនានាក្នុងខេត្តសៀមរាប៕