(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការទទួលសម្ភារៈ និងឯកសារដែលបម្រើឱ្យប្រតិបត្តិការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងបញ្ជូនមកពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្ត នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្រាប់ពេលវេលាដែលនឹងទទួលយកសម្ភាៈ និងឯកសារទាំងនេះ គឺនៅវេលា៩៖០០នាទីព្រឹក នៅទីស្តីការ គ.ជ.ប (បរិវេណក្រុមហ៊ុន គ្រីនឌ្រេដ ផ្លូវជាតិលេខ៥ សង្កាត់ទីគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖