(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណងដើម្បីជម្រាបជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានជ្រាបច្បាស់អំពីស្ថានភាព នៃដំណើរការក៏ដូចជាបច្ចុប្បន្នភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាត បានគ្រប់គ្រាន់តាមតម្រូវការនាពេលសព្វថ្ងៃនេះ។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖