អាជ្ញាធរខេត្តកោះកុង បន្តចុះចែកទឹកជូនប្រជាពលរដ្ឋ ចំនួន២ភូមិស្មើរ៥០០គ្រួសារ
19-05-2016 13:42
(កោះកុង)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោក ផៃធូន ផ្លាមកេសន លោក យិន សុវិនចិន្តា អភិបាលរងខេត្ត និងលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា រួមនឹងក្រុមការងារក្នុងខេត្តស្រុក បានចុះចែកទឹកជូនប្រជាពលរដ្ឋ នៅឃុំបាក់ខ្លងចំនួន២ភូមិ ដែលមានប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលជួបប្រទះនូវការខ្វះទឹក ប្រើប្រាស់ប្រចាំគ្រួសារ។
លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ការចុះផ្តល់ទឹកចែកជូន ប្រជាពលរដ្ឋនៅឃុំបាក់ខ្លងនេះ ជាលើកទី៣ ហើយដែលសាលាស្រុក បានផ្តល់ទឹកជូនគាត់។ ការផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺចែកឲ្យទាំងអស់ដោយ មិនប្រកាន់នូវនិន្នាការ នយោបាយណាមួយឡើយ ព្រោះនេះជាតួនាទីរបស់ថា្នក់ដឹកនាំ។
លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តបានឲ្យដឹងថា ទោះជាយ៉ាងក៏ថ្នាក់ដឹកនាំ ទាំងស្រុកទាំងខេត្តមិនទុកឲ្យបងប្អូនខ្វះទឹកទេ គឺចែកជូនទាំងអស់គ្នាទោះតិច ឬច្រើន គឺផ្តល់ឲ្យគ្រប់គ្នាតែម្តងឲ្យតែក្រុមការងារ លោកទទួលបាព័ត៌មានលោក និងផ្តល់ជូនបន្តទៀត៕