(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងជាក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងជាក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលមរណភាព នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយរោគាពាធ។
សពរបស់លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ កំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅបុរី ពិភពថ្មី (ក្រោយ ផ្សារ ត្រពាំង ថ្លឹង ) ផ្ទះលេខ៣៩ ផ្លូវលេខ២០ ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ។ ទំនាក់ទំនងគ្រួសារសពទូរស័ព្ទលេខ 097 611 9818 និង 012 87 54 95៕