(អាហ្វហ្គានីស្ថាន)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Silk Way មកពីប្រទេស Azerbaijan បានធ្លាក់នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន និងបណ្តាលឲ្យមនុស្ស ០៧នាក់ស្លាប់ ក្នុងចំណោមអ្នកជិះនៅលើនោះទាំងអស់ ០៩នាក់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។
មន្ត្រីផ្នែកគ្រប់គ្រងអាកាសយានដ្ឋាន Dwyer របស់ប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា យន្តហោះខាងលើនេះ គ្រាន់តែហោះចេញភ្លាម ក៏បានធ្លាក់ចុះមកវិញតែម្តង។ អ្នកជិះនៅលើនោះ ទាំងអស់គឺជាជាតិ Azerbaijan អ៊ុយក្រែន និង Uzbekistan។ សម្រាប់មូលហេតុពិតប្រាកដ នៃការធ្លាក់ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕