(ភ្នំពេញ)៖ លោក គីម រិទ្ធី ប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំបើកវគ្គសិក្ខាសាលា ស្តីពីការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការដឹកនាំ ដែលរៀបចំដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពីសមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋាន និងផ្នែកទាំង១៥ នៃយុវជនគណបក្សថ្នាក់កណ្តាល សរុប៣២រូប។ ចំណែកភាគីចិនដឹកនាំដោយលោក គូ យីចូវ (GUO YEZHOU) អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន៕