(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងជាក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលមរណភាព នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយរោគាពាធ។

សពរបស់លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ កំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅបុរី ពិភពថ្មី (ក្រោយ ផ្សារ ត្រពាំង ថ្លឹង ) ផ្លូវ លេខ២០ ផ្ទះ ៣៩ ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ។ ទំនាក់ទំនង គ្រួសារ សព ទូរស័ព្ទ លេខ 097 611 9818 និង 012 87 54 95៕