(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្រេចលើកពេលសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគ្រោងធ្វើឡើងពីថ្ងៃទី៩-១០ ខែកក្កដា នៅវិមាន៧មករានោះ ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះវិញ ៕