(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះបានអញ្ជើញ ធ្វើបឋកថា ស្តីពីយុទ្ធសាស្ត្រនិងផែនការ កំណែទម្រង់កងរាជអាវុធហត្ថជូនមន្រ្តីរបស់ខ្លួន ដើម្បីបន្តអនុវត្តការងារកាន់តែមាន ប្រសិទ្ធភាពថែមទៀត។
លោក អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា «នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បាននិងកំពុងអញ្ជើញធ្វើបឋកថា ស្តីពីយុទ្ធសាស្ត្រនិងផែនការកំណែទម្រង់ កងរាជអាវុធហត្ថ សម្រាប់វគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថ ថ្នាក់ឧត្តមសេនីយ៍»៕