(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៣១ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ១នាក់
២៖ លោក ហ្សេលេនស្គី អរគុណអង់គ្លេស សម្រាប់ការផ្ដល់អាវុធដែលអ៊ុយក្រែន ត្រូវការចាំបាច់
៣៖ អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព សង្កេតឃើញថា ការបោះឆ្នោតនៅកម្ពុជាពុំមានការគំរាមកំហែង គាបសង្កត់ និងអំពើហិង្សាឡើយ
៤៖ រដ្ឋាភិបាលស៊ុយអែត ប្រឈមមុខនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប៉ុន្មានសប្ដាហ៍ក្រោយដាក់ពាក្យចូល NATO
៥៖ គ.ជ.ប ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងច្រានចោលការចោទប្រកាន់គ្មានការពិតរបស់គណបក្សភ្លើងទៀន
៦៖ សហរដ្ឋអាមេរិក ព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ
៧៖ គ.ជ.ប នឹងប្រកាសលទ្ធផលបឋមអំពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សនយោបាយទទួលបាន នៅថ្ងៃស្អែក
៨៖ ប្រធានាធិបតីម៉ិកស៉ិក បដិសេធចូលរួមកិច្ចប្រជុំកំពូលអាមេរិក តែនឹងទៅជួបលោក ចូ បៃដិន នៅខែកក្កដាខាងមុខ
៩៖ គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសគោរពតាមច្បាប់ និងឆន្ទៈរបស់ប្រជាពលរដ្ឋ ក្រោយការបោះឆ្នោត
១០៖ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម និងចៅហ្វាយក្រុងហាណូយ ត្រូវបានបណ្ដេញចេញពីបក្ស ជុំវិញរឿងអាស្រូវពុករលួយ
១១៖ គណបក្សឯកភាពជាតិខ្មែរ ចេញសេចក្តីថ្លែងការណ៍ គាំទ្រនិងទទួលយកលទ្ធផល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥
១២៖ សម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង សម្ញែងយន្តហោះចម្បាំងរាប់សិបគ្រឿងលើផ្ទៃអាកាស ក្រោយការតេស្តមីស៉ីលរបស់កូរ៉េខាងជើង
១៣៖ ICAPP ចេញសេចក្តីថ្លែងការណ៍រួម៖ ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ របស់កម្ពុជា ប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកល
១៤៖ ចិន ព្រមានអូស្ត្រាលី ពីផលវិបាកធ្ងន់ធ្ងរ ក្រោយហេតុការណ៍ ស្ទាក់យន្ដហោះយោធា
១៥៖ គិតត្រឹមដើមឆ្នាំ២០២២ នៅរាជធានីភ្នំពេញមាន សំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង ៣០០កន្លែង និងអគារខ្ពស់ៗ ជាង ១.៦០០អគារ
១៦៖ ជប៉ុនប្រកាសដាក់ទណ្ឌកម្មបន្ថែម និងពង្រីកបម្រាមលើការនាំចេញទំនិញ ទៅកាន់ប្រទេសរុស្ស៉ី
១៧៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៨លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់
១៨៖ រុស្ស៉ីប្រកាសដាក់ទណ្ឌកម្មលើ ក្រុមមន្រ្តីរដ្ឋាភិបាល និងនាយកក្រុមហ៊ុនមួយចំនួន របស់សហរដ្ឋអាមេរិក
១៩៖ ក្រសួងធនធនទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា, អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
- ព័ត៌មាន Fresh News Plus
១៖ Elon Musk គំរាមហែកចោលកិច្ចព្រមព្រៀងតម្លៃ ៤៤ពាន់លានដុល្លារ បើសិនជា Twitter នៅតែ មិនព្រមបង្ហាញទិន្នន័យ Spam និងគណនីក្លែងក្លាយ
២៖ Google ត្រូវបានតុលាការអូស្ត្រាលីបញ្ជាឱ្យបង់ប្រាក់ជាង ៥១ម៉ឺនដុល្លារ ដល់អ្នកនយោបាយម្នាក់ ជុំវិញការបង្ខូចកេរិ៍ឈ្មោះ
៣៖ Dave Clark ដែលជា CEO ក្រុមហ៊ុន Worldwide Consumer និងជាផ្នែកមួយនៃ Amazon បានប្រកាសលាលែងពីតំណែង
៤៖ ទាំងនេះជាឧបករណ៍ដែលអាចប្រើបានជាមួយ iOS 16 និង iPadOS 16 របស់ Apple
៥៖ អ្នកគាំទ្រខ្ទង់ ៤ពាន់នាក់ប៉ុណ្ណោះ នឹងមានសំណាងបានទស្សនាការប្រគំតន្ត្រីរបស់ BTS ដោយផ្ទាល់ នាពេលខាងមុខនេះ
៦៖ James Milner បន្តកិច្ចសន្យាថ្មី ១ឆ្នាំទៀតជាមួយក្លិប Liverpoo
៧៖ Mbappe ជាប់ជាកីឡាករមានតម្លៃផ្ទេរ ថ្លៃជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ន