(ព្រះសីហនុ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បានងូតទឹកលេង នៅឆ្នេរសមុទ្រកម្ពុជា មួយថ្ងៃមុនកម្មវិធីបើកការដា្ឋនសាងសង់ រោងជាងជួសជុលនាវា Drydock, Slipway ផែសំចត និងស្ដារ ឃ្លងក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដា្ឋនសមុទ្ររាម។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចពិជ័យសេនាបានបញ្ជាក់ដូច្នេះថា៖ «នៅរសៀលថ្ងៃនេះ ក្នុងឱកាសមកបំពេញការងារនៅខេត្តព្រះសីហនុ ខ្ញុំ និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងនាយទាហានថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចុះមុជទឹកសមុទ្រកំសាន្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព ជាបងប្អូនឲ្យកាន់តែជិតស្និទ្ធថែមទៀត»៕