(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្រុមគ្រួសារកុមារកំព្រា៥នាក់ ដែលម្ដាយបានស្លាប់កា លពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចោលកូន៥នាក់រស់នៅគ្មានទីពឹង ស្ថិតនៅក្នុងភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសចុះសួរសុខទុក្ខដល់កុមារកំព្រាទាំង៥នា ក់ខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានផ្ដាំផ្ញើរដល់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋនៅជិតខាងក្នុងភូមិជាមូយគ្នា សូមឲ្យជួយមើលថែរក្សាកុមារ និងកូនស្រីកំព្រាទាំង៥នាក់ ខណះដែលពួកគាត់គ្មានឪពុកម្ដាយគ្រប់គ្រងថែរក្សា។ ចំណែកកូនស្រីបងទាំង ២នាក់ បានប្រគល់ឲ្យលោក សេង វិចិត្រ អភិបាលរងស្ដីទី ស្រុករលាប្អៀរ ជួយរកការងារជាកម្មការនីរោង ចក្រឲ្យធ្វើនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងមើលថែរក្សាប្អូនតូចៗទាំង៣នាក់។
រីឯកុមារាប្អូនគេអាយុ៥ឆ្នាំបានម្រេចចិត្តទៅនៅជាមួយលោកគ្រូចៅអធិការវត្តមួយក្នុងភូមិសិឡាង ដើម្បីជួយបណ្ដុះបណ្ដាលរៀនសូត្រឲ្យមានអនាគតល្អ។ ក្នុងករណីដែលកុមារី និងកុមារា២នាក់ចង់ទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ខេត្ត លោកអភិបាលខេត្ត ប្រគល់ឲ្យលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត ជាអ្នកគិតគូរចាត់ចែងនិងដោះស្រាយជូនពួកគេ។ ការងារជួសជុលផ្ទះរបស់កុមារកំព្រាទាំង៥នាក់ជូនលោកស្រី តុង ណារី ប្រធានយុវជន ស្រលាញ់សន្តិភាព ជាមួយក្រុមព័ត៌មានយុវជនគណបក្សប្រជាជនខេត្ត សហការគ្នាជួសជុលផ្ទះឲ្យបានរឹងមាំល្អឡើងវិញ។
ដោយឡែកកូនស្រីបងបង្អស់ និងប្អូនប្រុសពៅគេដែលមានជំងឺប្រចាំកាយ លោក អភិបាលខេត្ត ប្រគល់ឲ្យលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ឲ្យគ្រូពេទ្យជំនាញ ត្រួតពិនិត្យសុខភាពពួកគេឡើងវិញទាំងអស់ និងត្រូវបើកថ្នាំប្រចាំខែឲ្យពួកគាត់ព្យាបាលជំងឺឱ្យបានទៀងទាត់។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភនៅថវិកាចំនួន ១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់កុមារកំព្រាទាំង៥នាក់។ ក្នុងឱកាសនោះដែរ លោក ស៊ុន ជីព ប្រធានប្រតិបត្តិសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពខេត្តកំពង់ឆ្នាំង ក៏បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារមានគ្រឿងឧបភោ បរិភោគ និងថវិកាចំនួន៥០ម៉ឺនរៀលឧប ត្ថម្ភជូនកុមារកំព្រា៥នាក់ខាងលើនេះផងដែរ។
លោកមេភូមិសិឡាង លោក មេឃុំស្វាយជ្រុំ ប្រជាពលរដ្ឋក្នុងភូមិសិឡាង និងក្រុមគ្រួសារកុមារកំព្រាខាងលើនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អភិបាលខេត្ត លោកស្រីតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ផលលំបាក និងផ្ដល់អំណោយខាងលើនេះ។ ទីណាដែលប្រជាពលរដ្ឋមានទុក្ខលំបាកទីនោះមានថ្នាក់ដឹកនាំចុះជួយដល់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។
សូមរំលឹកថា ក្រុមគ្រួសារកុមារកំព្រាខាងលើនេះ ម្ដាយមានជំងឺ បានធ្លាក់ខ្លួនឈើធ្ងន់ ដេកឈឺនៅជាមួយកូន៥នាក់ក្នុងខ្ទមតូចមួយខ្នង ស្ថិតក្នុងភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានក្នុងខេត្ត បានទទួលដំណឹងនេះភ្លាម ក៏បានរាយការណ៍ជូន លោកអភិបាលខេត្ត ខណៈនោះដែរ លោកអភិបាលខេត្ត ក៏បានឲ្យខាងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យករថយន្តដឹកស្ត្រីខាងលើមកព្យាបាលនៅមន្ទីរ ពេទ្យភ្លាមដែរ។ ចំណែកកូនៗនៅផ្ទះ លោកអភិបាល ខេត្តក៏បានចាត់ឲ្យក្រុមការងារយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្ដល់ជូនផងដែរ។
តែដោយសារជំងឺម្ដាយ ពួកគេមានអាការធ្ងន់ធ្ងរពេកដែលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន ក៏បានស្លាប់កាលពេលល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ សពស្ត្រីខាងលើនេះ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ រួមទាំងអាជ្ញាធរចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕