(ភ្នំពេញ)៖ នៅម៉ោង១១៖០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) ផ្សាយផ្ទាល់នូវកម្មវិធីតុមូល យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទស្ដីពី «ល្បឿន» ដោយមានវាគ្មិនជំនាញចំនួន ៣រូបចូលរួម។
វាគ្មិនចូលរួមមាន៖ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងយុត្តិធម៌, ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់, និង លោក ព្រាប ចាន់វិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណៈការ និងដឹកជញ្ជូន៕
កម្មវិធីនេះរយៈពេល១ម៉ោង ចាប់ពីម៉ោង ១១៖០០នាទី ដោយបងប្អូនប្រជាពលរដ្ឋអាច Call ចូលដើម្បីផ្តល់មតិយោបល់តាមរយលេខ៖ 012 391 964 - 097 989 9938៕